ភ្លើងប្រចណ្ឌដល់កម្រិតធ្វើឲ្យស្ត្រីត្រូវជាប្រពន្ធចុងទី២ហ៊ានយកកាំបិតមកចាក់សម្លាប់ប្ដីទាំងអចេតនា


(ខេត្តស្ទឹងត្រែង)
នៅវេលាម៉ោង ២:៣០នាទីថ្ងៃថ្ងៃទី ២១ កញ្ញាឆ្នាំ ២០២០ មានការភ្ញាក់ផ្អើលមួយដោយករណីឃាតកម្មបង្ករដោយប្រពន្ធទី ២ និងប្រពន្ធទី ៣ ប្រតាយប្រតប់គ្នា ពេលនោះប្ដីចូលទៅឃាត់ ក៏ត្រូវ ៣ ផ្លែកាំបិតរបស់ប្រពន្ធទី ២ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុផ្ទះប្រពន្ធទី ៣ ស្ថិតក្នុងភូមិ កន្តត ឃុំកំភន់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ប្ដីដែលស្លាប់មានឈ្មោះ មុនចាន់ ភេទប្រុសអាយុ៤២ឆ្នាំ ចំណែកប្រពន្ធទី ២ ជាជនដៃដល់ចាក់ប្ដីអោយស្លាប់បីកាំបិតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន


តាមប្រភពព័ត៌មានអ្នកជិតខាងនៅជិតកន្លែងកើតហេតុបានរៀបរាប់ប្រាប់សារពត៌មានយើងថាមុនពេលកើតហេតុឃើញជនរងគ្រោះចូលកន្លែងម៉ាស្សាមួយសន្ទុះក្រោយមកឮសំឡេងឡូឡាដូចឈ្លោះគ្នាហើយមានការប្រតាយប្រតប់គ្នាទៀតផងហើយគេឃើញមានស្ត្រីម្នាក់កាន់កាំបិតបម្រុងនឹងទៅចាក់សម្លាប់ស្ត្រីត្រូវជាប្រពន្ធទី ៣ឃើញដូច្នេះជនរងគ្រោះក៏បានទៅចាប់និងឃាត់ហើយក៏ត្រូវបានប្រពន្ធទី២ជ្រុលដៃចាក់ចំប្ដីខ្លួនឯងបណ្ដាលឲ្យសន្លប់ភ្លាមនោះដែរអ្នកជិតខាងបានស្រែកអោយញាតិជិតខាងមកជួយនិងរកអ្នកបើកឡានដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យទំរាំរក

អ្នកបើកឡានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបានជិតកន្លះម៉ោងហើយពេលដឹកជនរងគ្រោះមិនទាន់ដល់មន្ទីរពេទ្យផងជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយនៅពាក់កណ្ដាលផ្លូវពេលនេះសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯជនដៃដល់ត្រូវជាប្រពន្ធទី ២ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការ។ព័ត៌មានបឋម ដោយ pmn.news