រថយន្តរហ័សនាម(អាប)មានឈ្មោះល្បីល្បាញខាងដឹកបទល្មើសព្រៃឈើពេលនេះអស់លក្ខណ៍ជាប់អន្ទាក់អាវុធហត្ថស្រុកមេមត់


(ខេត្តត្បូងឃ្មុំ)រថយន្តរហ័សនាមក្រុមអាបធ្លាប់តែល្បីល្បាញខាងរកស៊ីដឹកបទល្មើសព្រៃឈើដោយមិនខ្លាចញញើតសមត្ថកិច្ចពេលនេះត្រូវអស់លក្ខណ៍ហោះហើរលែងរួចហើយក្រោយពេលអ្នកសាព័ត៌មានតាមផ្តិតយករូបភាពនិងរាយការណ៍ទៅកម្លាំងជំនាញស្រុកមេមត់បានធ្វើការចាប់បង្ក្រាបបានរថយន្តសាំយ៉ុងកែច្នៃមួយគ្រឿងនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ២:៣០ នាទីទៀបភ្លឺនៅចំណុចភូមិ មេមត់ផ្សារឃុំ មេមត់ ស្រុក មេមត់ខេត្ត ត្បូងឃ្មុំ ការចុះបង្ក្រាបនេះផងដែរដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់សហការជាមួយកម្លាំងជំនាញមេព្រៃ។


សូមបញ្ជាក់ផងដែរថារថយន្តក្រុមអាបនេះមានឈ្មោះបោះសំឡេងខាងរកស៊ីដឹកបទល្មើសព្រៃឈើជាយូរឆ្នាំមកហើយមិនដែលមានអ្នកណាបង្ក្រាបឬចាប់បានម្ដងណាឡើយពេលរថយន្តដឹកបទល្មើសក្រុមអាបនេះចេញម្ដងៗគឺគេខ្លាចញញើតគ្រប់គ្នាដោយរថយន្តនេះបើកលឿនៗហើយពេលសមត្ថកិច្ចតាមប្រមាញ់ចាប់ឬក៏អ្នកសារព័ត៌មានតាមផ្តិតយកភាពរថយន្តនេះតែងតែបើករេពេញតែផ្លូវដោយមិនខ្លាចពីការគ្រោះថ្នាក់ប៉ះពាល់ដល់អ្នកដទៃនោះទេដូច្នេះហើយបានជាគេដាក់រហ័សនាមឲ្យថាក្រុម(អាប)។
មហាជននិងអ្នកសារព័ត៌មាននៅឆ្ងល់ថាការចុះបង្ក្រាបនេះមូលហេតុអ្វីបានជាកម្លាំងជំនាញមិនចាប់ម្ចាស់រថយន្តដឹកឈើនោះទេថែមទាំងអោយពួករកស៊ីដឹកបទល្មើសជេរប្រមាថនឹងយកប៊ិចគត់ផ្លាកលេខរថយន្តអ្នកសារព័ត៌មានទាំងអស់មិនដឹងមានគោលបំណងយ៉ាងម៉េចនោះទេ។

ពេលនេះរថយន្តល្មើសត្រូវបានកម្លាំងអាវុធហត្ថស្រុកមេមត់និងកម្លាំងមានព្រៃស្រុកមេមត់បានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីធ្វើការវាស់វែងនិងចាត់ការទៅតាមនីតិវិធីច្បាប់។ដោយរ៉េនសំណាង pmn. news