ក្រុមអ្នកសារព័ត៌មានបួនប្រាំ អង្គភាពត្រូវបានក្រុមអ្នករកស៊ីបទល្មើសវ៉ៃទាំងមនុស្សទាំងនិងឡានប៉ុនប៉ងធ្វើមនុស្សឃាត

ខេត្តត្បូងឃ្មុំ : ក្រុមអ្នកសារព័ត៌មាន បួនប្រាំអង្គភាពត្រូវបានក្រុមអ្នករកស៊ីប្រព្រឹត្តបទល្មើសមកធ្វើការប៉ុនប៉ងមនុស្សឃាតវ៉ៃដំមកលើ ព័ត៌មាននិងរថយន្ដរងការខូចខាតយ៉ាងដំណំការពី វេលាម៉ោង ១២:៣០ នាទីយប់ឈានចូលថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចប៉ុស្តិ៍ទិសច្រកចូលទៅច្រកទៅបឹងជ្រោង ឃុំ ត្រមូង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពេលអ្នកសារព័ត៌មានដែលរងគ្រោះពីក្រុមអ្នករកស៊ីបទល្មើសបានមកប៉ុនប៉ងធ្វើមនុស្សឃាត បានប្រាប់សារព័ត៌មានយើងថាមុនពេលកើតហេតុក្រុមអ្នកសារព័ត៌មានចំនួនគ្នាបួននាក់រថយន្តពីរគ្រឿង ម៉ាកកាមរីឆ្លាមពណ៌ទឹកមាសនិងមួយគ្រឿងទៀតម៉ាកកាមរីស្វិតពណ៌ទឹកប្រាក់បានធ្វើដំណើរពីស្រុកស្នួលមកដល់ចំណុចប៉ុស្តិ៍ទិស ផ្លូវចូលច្រកបឹងជ្រោងអត់ងងុយក៏ឈប់សម្រាកដេកលង់លក់ប្រហែលជាជាង ១ ម៉ោង ហើយក្រុមអ្នករកស៊ីដឹកបទល្មើសបានដឹកគ្នាមួយរថយន្តសាំយ៉ុងពណ៌ខៀវមិនមានផ្លាកលេខមកធ្វើសកម្មភាពមាន កាំបិត ពូថៅដំបង ដុំថ្មគុលឈើ វ៉ៃដំទាំងឡានទាំងមនុស្សបណ្ដាលឱ្យអ្នកសាព័ត៍មានម្នាក់របួសហូរឈាមនិងរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងយ៉ាងធ្ងន់ធ្ងរ។
ប្រភពព័ត៌មានបានបន្តទៀតថាក្រុមដែរមកប្រើអំពើហិង្សានិងប៉ុនប៉ងមនុស្សឃាតមកលើអ្នកសារព័ត៌មានគឺជាអ្នករកស៊ីប្រព្រឹត្តបទល្មើសដឹកឈើ ដែលក្រុមអ្នកសារព័ត៌មានបានរាយការណ៍ឲ្យសមត្ថកិច្ចជំនាញចាប់រថយន្តដឹកឈើរបស់ពួកគាត់កាលពីម្សិលមិញថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ២:៣០ នាទីយប់។
សូមបញ្ជាក់ផងដែរពេលដែលអ្នកសារព័ត៌មានត្រូវបានក្រុមជនឧក្រិដ្ឋរកស៊ីបទល្មើសមកវ៉ៃដំនិងប្រើអំពើហិង្សាប៉ុនប៉ងមនុស្សឃាតភ្លាមៗនោះដែលក្រុមអ្នកសារព័ត៌មានបានទៅប្ដឹងអធិការស្រុកមេមត់ដែរក៏ប៉ុន្តែនៅក្នុងកន្លែងអធិការស្រុកមិនមានអ្នកប្រចាំការនោះទេឃើញតែរថយន្ត។
ពេលនេះក្រុមអ្នកសារព័ត៌មានដែលរងគ្រោះកំពុងតែអង្គុយជិតកន្លែងអធិការ រងចាំទាល់តែភ្លឺដើម្បីដាក់ពាក្យបណ្ដឹងព្រោះយប់កន្លែងអធិការស្រុកមេមត់អត់មានមនុស្សនៅប្រចាំការទីនោះទេ។


សូមសំណូមពរដល់ឯកឧត្តមប៉ែនរ័ត្នស្នងការខេត្តត្បូងឃ្មុំជួយមើលកូនចៅក្រោមឱវាទផងហេតុអ្វីបានជាកន្លែងអធិការស្រុកទាំងមូលអត់មានអ្នកប្រចាំការមើលការខុសត្រូវពេលយប់ព្រលប់ចុះបើមានហេតុការណ៍ពេលយប់ប្ដឹងផ្ដល់ឬក៏ហេតុការណ៍អ្វីផ្សេងៗកើតទ្បើងឲ្យប្រជាពលរដ្ឋទៅរកសមត្ថកិច្ចនៅទីណាបើទូរសព្ទខលទៅមិនលើកដល់កន្លែងគ្មានអ្នកប្រចាំការតើឱ្យប្រជាពលរដ្ឋសង្ឃឹមទៅលើសមត្ថកិច្ចយ៉ាងដូចម្ដេចទៅ។ព័ត៌មានបឋមដោយpmn.news