មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរថយន្ត camryស្វិតព្រលះជាមួយម៉ូតូស្លាប់ ៣នាក់នៅស្រុកសំបូរ


(ខេត្តក្រចេះ ) គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់រវាងរថយន្តកាមរីស្វិតពណ៌ខៀវពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A.2100 បុកម៉ូតូមួយគ្រឿងម៉ាកវ៉េវគ្មានផ្លាកលេខពេញទំហឹងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុទាំងបីនាក់កំពុកម្ដាយនិងកូនតូចម្នាក់នៅតាមបណ្ដោយផ្លូវជាតិអាស៊ានលេខ 7A ចំណុចស្ពានតាកុតនៅភូមិ សង្គម ឃុំសណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះ កាលពីវេលាម៉ោង ៦:២០ក្បាលព្រលប់ថ្ងៃទី៧ ខែតុលាឆ្នាំ ២០២០រីឯអ្នកបើកបររថយន្តកាមរីស្វិតរត់គេចខ្លួនបាត់ស្រម៉ោល។


បើតាមប្រភពព័ត៌មានពីអ្នកជិតខាងនៅជិតកន្លែងកើតហេតុបានប្រាប់ព័ត៌មានយើងថាគេឃើញរថយន្តកាមរីស្វិតពណ៌ខៀវបើកមកពីជើងទៅត្បូងបោះពួយយ៉ាងលឿនមកដល់ចំណុចកើតហេតុរថយន្តក៏វ៉ារថយន្តធំមួយគ្រឿងវ៉ាឆេងដៃ រីឯម៉ូតូបើកពីត្បូងទៅជើងក៏វ៉ារម៉កវ៉ាស្ដាំដៃ ក៏បណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដងទៅ។


ពេលនេះសាកសពទាំងឪពុកម្ដាយនិងកូនតូចសរុប ៣ នាក់សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណបាននោះទេដោយសារមិនមានអត្តសញ្ញាណប័ណ្ណនៅជាប់នឹងខ្លួនហើយមិនមានអ្នកណាស្គាល់នោះទេពេលនេះសាកសពត្រូវបានសមត្ថកិច្ចហៅឡានពេទ្យមកដឹកយកទៅតម្កល់នៅវត្តរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯម្ចាស់រថយន្តសមត្ថកិច្ចកំពុងតែស្រាវជ្រាវស៊ើបអង្កេតនឹងឲ្យម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ ភ្នែកម្នាស់ pmn. news