លោកមេប៉ុស្តិ៍និងរងប៉ុស្តិ៍រដ្ឋបាលក្រញ៉ូងសែនជ័យ ចូល KTV ស្រវឹងស្រឿងៗឆក់យកទូរស័ព្ទអ្នកសារព័ត៌មានគប់ចោល


(ខេត្តក្រចេះ)មានរឿងគួរឲ្យភ្ញាក់ផ្អើលនិងហួសចិត្តមួយរវាងអ្នកសារព័ត៌មាននិងលោកមេប៉ុស្តិ៍និងរងប៉ុស្តិ៍រដ្ឋបាលក្រញ៉ូងសែនជ័យហេតុការណ៍ដែលផ្ទុះសារាយនេះកើតហេតុនៅវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២០ នៅចំណុចភូមិកាបីឃុំក្រញ៉ូងសែនជ័យស្រុកស្នួលខេត្តក្រចេះ នៅខារ៉ាអូខេមួយកន្លែងឈ្មោះ (ជួបគ្នាមិត្តសម្លាញ់)តាមការរៀបរាប់របស់លោក(ស៊ាន)ដែលជាអ្នកសារព័ត៌មានបានប្រាប់សារព័ត៌មានអង្គភាព pmn.newsយើងថាមុនពេលកើតហេតុម៉ោង១០ជាង លោកក៏បានបើករថយន្តព្រូសមួយគ្រឿងដើរលេងតាមដងផ្លូវហើយលោកក៏បានជិះចូលទៅផ្លូវមួយជិតខារ៉ាអូខេឈ្មោះ(ជួបគ្នាមិត្តសំលាញ់)ហើយលោកក៏បានឮសំឡេងច្រៀងខារ៉ាអូខេរួចក៏ឈប់ឡានដើរទៅអើតមើលហើយលោកក៏បានដើរចេញមកវិញដោយមិនបានថតអ្វីទាំងអស់ភ្លាមនោះដែលលោករងប៉ុស្តិ៍រដ្ឋបាលក្រញូងសែនជ័យឈ្មោះលោក(លីសុខន)បានចេញមកពីក្នុងខារ៉ាអូខេនិយាយពាក្យអសុរោះជាមួយលោកស៊ានទាំងខ្លួនស្រវឹងហើយលោកមេប៉ុស្តិ៍ក៏បញ្ជាលោក លីសុខន ទៅឆក់យកទូរសព្ទលោក(ស៊ាន)គប់ចោលនិងបម្រុងបើកឡានដេញបុកថែមទៀតផង។


ភ្លាមនោះដែលមានអ្នកសារព័ត៌មានម្នាក់ឈ្មោះលោក ស៊នចាន់ធូ ក៏បាននៅក្នុងហេតុការណ៍នោះដែរ ក៏បានរាយការណ៍ទៅលោកវិរៈសេនីយ៏ត្រី(លន់ប៊ុនថុល)មេប៉េអឹមស្រុកស្នួលដើម្បីជួយអន្តរាគមន៍ ភ្លាមនោះដែលលោកវរះសេនីយ៍ត្រី (លន់ប៊ុនថុល)បានបញ្ជាកំលាំងស្នាក់ការសន្តិសុខ៧០៩ ចុះអន្តរាគមន៍និងសម្របសម្រួលទាំងយប់ភ្លាមៗដែរ រួចក៏បានចែកផ្លូវគ្នាទៅផ្ទះរាងៗខ្លួនដើម្បីដោះស្រាយគ្នាព្រឹកស្អែក។
អង្គភាពគេហទំព័រ pmn.newsបានសម្ភាសលោក កែវ វ៉ាទ ហៅឈ្មោះក្រៅលោកវឿន មេប៉ុស្តិ៍រដ្ឋបាលក្រញ៉ូងសែនជ័យបានប្រាប់អង្គភាពយើងថានៅម៉ោងប្រហែល ៦ក្បាលព្រលប់លោកបានជិះម៉ូតូដើរល្បាតរួចក៏មានប្រជាពលរដ្ឋហៅផឹកស្រាសស្រាថ្នាំលក្ខណៈគ្រួសារពេលដែលកំពុងផឹកនោះស្រាប់តែមានម្ចាស់ផ្ទះយកបាស់មកច្រៀងតែលោក កែវ វ៉ាទ ហៅវឿន មេប៉ុស្តិ៍ក្រញ៉ូងសែនជ័យនិយាយថាកុំច្រៀងអីខ្លាចរំខានដល់អ្នកជិតខាង ហើយក៏បបួលគ្នាទៅចូលហាងខារ៉ាអូខេមួយកន្លែងឈ្មោះ(ជួបគ្នាមិត្តសម្លាញ់)លក្ខណៈគ្រួសារមានស្រីមានប្រុស ដែលនៅជិតនិងប៉ុស្តិ៍រដ្ឋបាលក្រញ៉ូងសែនជ័យដែរលោក កែវវ៉ាទ មេប៉ុស្តិ៍ក្រញ៉ូងសែនជ័យបានបញ្ជាក់បន្ថែមទៀតថាគាត់ចូលបានប្រហែលជា ១ម៉ោងគាត់ក៏បានលឺសំឡេងលោក(លីសុខន)រងប៉ុស្តិ៍ដែលផឹកស៊ីជាមួយគាត់ឈ្លោះប្រកែកគ្នាជាមួយលោក ស៊ាន ជាអ្នកសារព័ត៌មានដោយលោក លីសុខន បានយកទូរសព្ទលោក ស៊ាន គប់ចោលហើយលោកមេប៉ុស្តិ៍ឃើញដូច្នេះក៏បានសម្រួលភាគីសងខាងចាំព្រឹកឡើងចាំដោះស្រាយគ្នា។

លុះព្រឹកឡើងក្រុមអ្នកសារព័ត៌មាន ដែលមានរឿងកាលពីយប់មិញបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថស្រុកស្នួលប្ដឹងលោក កែវវ៉ាទមេប៉ុស្តិ៍រដ្ឋបាលក្រញូងសែនជ័យនិងលោក លីសុខន រងប៉ុស្តិ៍ដើម្បីឲ្យច្បាប់ជួយរកខុសត្រូវនឹងរកយុត្តិធម៌ឲ្យអ្នកសារព័ត៌មាន។

 

អង្គភាពសារព័ត៌មានpmn. newsយើងបានសម្ភាសលោក ចាន់សុគីម អធិការស្រុកស្នួលលោកបានបញ្ជាក់ថារឿងប្រកែកទាស់ទែងគ្នារវាងលោក កែវវ៉ាទ មេប៉ុស្តិ៍រដ្ឋបាលក្រញ៉ូងសែនជ័យនិងលោក លីសុខន ជាមួយអ្នកសាព័ត៌មានឈ្មោះលោក ស៊ាន គ្រាន់តែជារឿងយល់ច្រឡំគ្នាតែប៉ុណ្ណោះពេលនេះភាគីសងខាងបានដោះស្រាយសម្របសម្រួលបញ្ចប់រឿងគ្នារួចហើយ។

គួរបញ្ជាក់បន្ថែមផងដែរថាហេតុអ្វីបានជាលោកមេប៉ុស្តិ៍និងលោករងប៉ុស្តិ៍មកផឹកស៊ីចូលខារ៉ាអូខេយ៉ាងសប្បាយអញ្ចឹងប្រទេសជាតិកំពុងតែជួបបញ្ហាកូវីដ19 ដោយរាជរដ្ឋាភិបាលបានដាក់បទបញ្ជាបិទហាងខារ៉ាអូខេទាំងអស់ទូទាំងប្រទេសហាមមិនឱ្យបើកដើម្បីចូលរួមកាត់បន្ថយការឆ្លងជំងឺកូវីដ19តែបែរជាលោកមេប៉ុស្តិ៍និងរងប៉ុស្តិ៍ក្រញូងសែនជ័យមិនបានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់បែរជានាំគ្នាចូលខារ៉ាអូខេថែមទៀតផងថែមទាំងដឹងថាប្រទេសជាតិកំពុងតែជួបនូវវិបត្តិបញ្ហាគ្រោះទឹកជំនន់ទាំងមន្ត្រីរាជការគ្រប់ស្ថាប័នកំពុងតែមមាញឹកជួយសង្គ្រោះប្រជាពលរដ្ឋឲ្យផុតពីបញ្ហាលិចលង់ទឹកជំនន់។

ដូច្នេះសូមលោកអគ្គស្នងការនគរបាលជាតិ (នេតសាវឿន)គួរពិចារណាតាមការគួរផងដើម្បីកុំឲ្យមន្ត្រីគេល្អៗយកគំរូតាមមន្ត្រីដែលខិលខូចដូចលោកមេប៉ុស្តិ៍និងរងប៉ុស្តិរដ្ឋបាលក្រញូងសែនជ័យនេះ៕

ដោយpmn.news