លោក អ៊ុង ចម្រើន ជាមន្ត្រីជាប់កិច្ចសន្យា រដ្ឋបាលព្រៃឈើ ស្រុកជីក្រែង និងបក្សពួកជំរិត ទាប្រាក់៣លានរៀលពីអ្នកដឹកឈើក្ដាកឈើក្រហម

ខេត្តសៀមរាប: ដោយយោងតាមពាក្យបណ្តឹងបានឲ្យដឹងថា: បុរសម្នាក់ឈ្មោះ សុខ ឈឿប អាយុ ២៦ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិចេក ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប រួមជាមួយបក្សពួក២នាក់ទៀត អះអាងថា ខ្លួនបានរងគ្រោះដោយមានបុគ្គលឈ្មោះ អ៊ុង ចម្រើន ជាមន្រ្តីបណ្តែតរដ្ឋបាលព្រៃឈើ និង បក្សពួក បានជំរិតទាប្រាក់៣លាន រៀល។ បន្ទាប់ពីខ្លួន(សុខ ឈឿប និង បក្សពួក) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ពួកគាត់បានដឹកឈើក្តារក្រាលផ្ទះពីភូមិពោធិ៍រីង ឃុំខ្វាវ យកទៅលក់នៅភូមិ កន្សែង ឃុំ សង្វើយ ខេត្ត សៀមរាប លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះ បានដឹកក្តា១គីបកន្លះយកទៅផ្ញើនៅផ្ទះឈ្មោះ សាន់ នៅភូមិកន្សែង ពេលទម្លាក់ឈើអស់ ស្រាប់តែឃើញបុគ្គលឈ្មោះ អ៊ុង ចម្រើន និង បក្សពួក បានបើករថយន្តទៅដល់ហើយ បានទារប្រាក់៣លានរៀល បើមិនអោយគឺចាប់ឈើយកទៅរដ្ឋបាលព្រៃឈើ ។

លោក សុខ ឈឿប បន្តថា ពេលនោះលោក អ៊ុង ចម្រើន បានចុះថ្លៃនៅត្រឹម១លាន៦០មុឺនរៀល បន្ទាប់មកគាត់និងម្ចាស់ផ្ទះឈ្មោះ សាន់ បានសុំអង្វរបញ្ចុះតំលៃនៅសល់ (១លាន ២៥មុឺនរៀល) ពេលនោះលោក អ៊ុង ចម្រើន យល់ព្រមទទួល និង បានអាប់លុយ១៥មុឺនរៀលមកវិញផងដែរ ។

ដោយឡែកករណីមួយទៀត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក លឹង លីន បានអះអាងផងដែរថា លោក អ៊ុង ចម្រើន មានមុខងារជា កម្មករបណ្តែតរដ្ឋបាលព្រៃឈើ ប្រចាំការនៅឃុំខ្វាវ និង ស្រុកជីក្រែង ព្រមទាំង បក្សពួក បានទៅចាប់ឈើរបស់គាត់ប្រភេទឈើ ក្តារក្រាលផ្ទះ និង ក្តា ជញ្ជាំង មានចំនួន ១គីប ដែលបានផ្ញើទុកនៅផ្ទះឈ្មោះ សឿត ឋិតនៅភូមិ ទ្រា ឃុំគោកធ្លកលើ ស្រុកជីក្រែង។ បន្ទាប់មកលោក អ៊ុង ចម្រើន និង បក្សពួក បានទារប្រាក់ចំនួន១លានរៀល ដើម្បីចែកគ្នាជាពីរចំណែក។ ក្រោយមក ខ្លួន (សុខ ឈឿប ) បានសុំចុះត្រឹម (៨០មុឺនរៀល) ពេលនោះលោក អ៊ុង ចម្រើន បានឯកភាពទទួលយក ហើយពួកគេក៏ត្រលប់ទៅវិញ ។ ជនរងគ្រោះបន្តថា ក្រោយមក លោក អ៊ុង ចម្រើន បានទូរស័ព្ទឲ្យយកលុយចំនួន៤០មុឺនរៀល ទៅឲ្យនៅទីតាំងលក់បាយនៅចំណុច បេនឡាន នៅកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង រីឯបក្សពួកផ្សេងទៀត បានទូរស័ព្ទឲ្យយកលុយ៤០មុឺនរៀល ទៅអោយនៅភូមិស្វាយចេក ឃុំ ពង្រលើ ស្រុកជីក្រែង។

ក្នុងករណីនេះក្រោយកើតហេតុ ជនរងគ្រោះទាំងអស់បានដាក់ពាក្យបណ្តឹងនៅអធិការនគរបាលស្រុកជីក្រែងផងដែរ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកឈ្មោះ អ៊ុង ចម្រើន និងបក្សពួក ផ្ទន្ទាទោសតាមច្បាប់។

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា តាំងពីពួកគាត់ដាក់ពាក្យបណ្តឹងមកសរុបជាង១០ថ្ងៃហើយ នៅមិនទាន់ឃើញសមត្ថកិច្ចនិងស្ថាប័នច្បាប់ចាត់ការទៅលើលោក អ៊ុង ចម្រើន និង បក្សពួកឡើយ ។ ហើយម្យ៉ាងវិញទៀតជនរងគ្រោះបានបញ្ជាក់ផងដែរថា អ្នកណាៗក៏ស្គាល់ឈ្មោះ អ៊ុង ចម្រើន ដែរ ព្រោះគាត់ពូកែ និង ល្បីខាងជំរិតទារប្រាក់។

ដូច្នេះជនរងគ្រោះ ពួកគាត់អំពាវនាវឲ្យសមត្ថកិច្ច និង ស្ថាប័នតុលាការជួយពន្លឿចាត់ការតាមនីតិវិធីច្បាប់ផងចុះ។ ដើម្បីកុំអោយបុគ្គល អ៊ុង ចម្រើន និង បក្សពួកនៅមានសេរីភាពដើរជំនិតទាប្រាក់យ៉ាងអណាធិបតេយ្យពេញស្រុកជីក្រែងបន្តទៀត ។

ជុំវិញបញ្ហាដូចខាងលើ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ សារព័ត៌មានយើង នៅមិនទាន់បានទទួលការបំភ្លឺពីលោក អ៊ុង ចម្រើន នៅឡើយនោះទេ ព្រោះគ្មានលេខទូរស័ព្ទ។ ដូច្នេះអង្គភាព pmn.news រីករាយ ទទួលការបំភ្លឺ គ្រប់ពេល៕