លោក គង់រ៉ាយូ មន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅមន្ទីរសុរិយោដីខេត្តក្រចេះ បើករថយន្តស្លាកលេខរដ្ឋរបស់អង្គភាពចូលផឹកស៊ីស្រវឹង អូសក្រឡានារីរត់តុមិនបានបង្ករឿងពេញហាងផ្អើលគេឯងទាំងយប់

(ខេត្តក្រចេះ) មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយនិងគួរឲ្យហួសចិត្ត កាលពីវេលាម៉ោង ១១:៣០យប់ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ដោយមានបុរសម្នាក់ឈ្មោះ លោក គង់រ៉ាយូ ជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅមន្ទីរសុរិយាដីខេត្តក្រចេះ បានបើករថយន្តផ្លាកលេខរដ្ឋរបស់អង្គភាពចូលក្នុងហាងផឹកស៊ី មួយកន្លែងហៅច្រមុះជ្រូក ឈ្មោះហាងម្លប់ស្វាយត្រជាក់ចិត្ត នៅចំណុចភូមិចង្ក្រង់ឃុំចង្រ្កងស្រុកចិត្របុរីខេត្តក្រចេះ ចូលផឹកសុីស្រវឹង ស្រឺងៗអូសក្រឡានារីរត់តុកមិនបានបើករថយន្តដេញបុក បណ្ដាលឲ្យរថយន្តធ្លាក់លូដោយខ្លួនឯង។

តាមប្រភពព័ត៌មានពីប្អូនម្ចាស់ហាង ម្លប់ស្វាយត្រជាក់ចិត្ត ច្រមុះជ្រូកបានប្រាប់pmn.news យើងថានៅល្ងាចថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២០ លោក គង់រ៉ាយូ មកផឹកស៊ីនៅហាងម្លប់ស្វាយត្រជាក់ចិត្ត មានគ្នា២នាក់ លុះផឹករហូតដល់ម៉ោងជិត១០.៣០ យប់ថ្ងៃដដែល លោក គង់រ៉ាយូ បាននិយាយអូក្រឡានារីរត់តុទៅក្រៅមិនបានរួចក៏ឱ្យគិតលុយចេញទៅផ្ទះម្ដងរួចទៅហើយ។

 

លុះមួយសន្ទុះក្រោយមកប្រហែលជាម៉ោង ១១ជាង លោក គង់រ៉ាយូ ក៏ត្រឡប់មកផឹកស៊ីម្ដងទៀតហើយហៅនារីរត់តុ ដើម្បីឱ្យដាក់ស្រាដើម្បីផឹកជាបន្ត ក៏ប៉ុន្តែត្រូវម្ចាស់ហាងបដិសេធមិនលក់ឲ្យ ដោយម្ចាស់ហាងគិតថាម៉ោងជិត ១២ រំលងអាធ្រាតហើយ ខ្លាចរំខានគេឯងណាមួយអ្នករត់តុក៏គ្នាងងុយគេងដែរ រួចក៏ម្ចាស់ហាងបានប្រាប់ទៅភ្ញៀវវិញថាហាងដល់ម៉ោងបិទហើយមិនបានលក់បន្តទៀតទេចាំស្អែកចាំមកហូបទៀត។

ហើយភ្លាមនោះដែលលោក គង់រ៉ាយូ ក៏មានចិត្តខឹងសម្បារនឹងម្ចាស់ហាងផងហើយអូសក្រឡានារីរត់តុទៅក្រៅក៏មិនបានទៀត លោក គង់រ៉ាយូ បានបើករថយន្តបុករបងហាងនិងដេញបុកនារីរត់តុ ពេលនោះដែរនារីរត់តុបានយកដុំថ្មគប់កញ្ចក់ឡានខាងមុខបណ្ដាលឱ្យបែកផងដែរ រួចរថយន្តក៏បើកជ្រុល ធ្លាក់លូនៅមុខហាង។

បន្ទាប់ពីរថយន្ដធ្លាក់ លូម្ចាស់ហាងក៏បានប្ដឹងទៅប៉ុស្តិ៍រដ្ឋបាល ឃុំចង្ក្រង រួចក៏ម្ចាស់រថយន្តនិងសមត្ថកិច្ច យកគោយន្តកន្ត្រៃអូសរថយន្តដែលធ្លាក់លូនោះឡើងលើវិញ រួចក៏ខាងប៉ុស្តិ៍រដ្ឋបាលបានយករថយន្តដែលបង្កហេតុនោះយកទៅទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំចង្ក្រងរងចាំភ្លឺដើម្បីដោះស្រាយគ្នា។

លុះស្អែកឡើងថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០ភាគីទាំងសងខាងដោះស្រាយមិនត្រូវរ៉ូវគ្នាក៏បានបញ្ជូនទៅអធិការស្រុកចិត្របុរី រួចក៏មានប្រធានមន្ទីរសុរិយោដីខេត្តក្រចេះចេញដោះស្រាយដើម្បីបញ្ចប់រឿង។

ពាក់ព័ន្ធរឿងខាងលើអង្គភាពpmn.newsយើងខ្ញុំ មិនបានធ្វើបទសម្ភាសន៍ជាមួយលោក គង់រ៉ាយូបានទេដោយសារគ្មានលេខ ហើយអង្គភាពយើងខ្ញុំរង់ចាំបកស្រាយសាមីខ្លួនទាំងសងខាងរាល់ម៉ោងធ្វើការ៕ដោយpmn.news