ប្រជាពលរដ្ឋ០៤គ្រួសារប្ដឹងម្ចាស់ទឹកដោះគោម៉ាក Wakodoទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ បើយោងតាមប្រភពប្រជាពលរដ្ឋនិងបណ្ដឹង ប្រជាពលរដ្ឋប្រមាណ ០៤គ្រួសារ បាននាំគ្នាដាក់ពាក្យបណ្ដឹម្ចាស់ទឹកដោះគោម៉ាក Wakodo នាំចូលដោយក្រុមហ៊ុន vnk corporation ltd ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា៖ ប្រតិបត្តិការណ៍នេះធ្វើឡើងក្រោយសមត្ថកិច្ចយោងប្រភពប្រជាពលរដ្ឋនិង បណ្ដឹង នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានសហការជាមួយស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកសឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងលក់ទឹកដោះគោះខាងលើ។

សូមបញ្ជាក់ផងដែរថា៖ សមត្ថកិច្ចមិនបានប្រាប់មកអ្នកសារព័ត៌មានឡើយថាម្ចាស់ទឹកដោះគោម៉ាក Wakodo ជានរណាឬក៏មានឈ្មោះអ្វីនោះឡើយ ទោះបីជាអ្នកសារព័ត៌មានព្យាយាមសាកសួរយ៉ាងណាក៏ដោយ។បេីតាមសំដីរបស់
លោកសឿ ឡងឌី ព្រះរាជអាជ្ញារង បានធ្វើការហាមឃាត់អ្នកសារព័ត៌មានមិនឲ្យមានចុះផ្សាយ ហើយបានប្រាប់អ្នកសារព័ត៌មានថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ។

ក្រោយសមត្ថកិច្ចបានចុះទៅ ឆែកឆេរ និងត្រួតពិនិត្យទីតាំងស្តុកទុក ទឹកដោះគោwakodoខាងលើ សង្កេតឃើញថាក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចមិនធ្វើការឆែកឆែរ ឬដកហូតយកវត្ថុតាំងនោះឡើង។

ដោយឡែកករណីខាងលើមហាជនកំពុងរងចាំមើលចំណាត់ការបន្តរបស់សមត្ថកិច្ចទៅលើសំណុំរឿងផលិតផលទឹកដោះគោម៉ាក Wakodo មួយនេះ៕