បុគ្គលិកសណ្ដាប់ធ្នាប់ អាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត
ខេត្តសៀមរាប៖ បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤កន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះ។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់យ៉ាងខ្លីថា «ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។ រហូតមកដល់ពេលនេះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅពុំទាន់បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យចំនួន ០២នាក់ ខាងលើបាននៅឡើយទ។ សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ មានបែកធ្លាយវីដេអូបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក អំពីរឿងបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មួយក្រុម ក្នុងនោះមានម្នាក់ បានប្រើអំពើហិង្សា ទៅលើក្មេងប្រុសម្នាក់(មហាជន) ហាក់បង្ហាញភាពព្រៃផ្សៃ នៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិ ដែលកំពុងតែទស្សនាប្រាងប្រាសាទអង្គរវត្ត។កាលរសៀលថ្ងៃទី […]