ព័ត៌មានជាតិ

ពិធីក្រុងពលីសាងសង់អគារសិក្សារមួយខ្នងកម្ពស់២ជាន់មានចំនួន៦បន្ទប់នៅស្រុកពារាំង!

(ខេត្តព្រៃវែ)៖លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា បានរៀបចំពិធីក្រុងពលីសាងសង់អគារមួយខ្នងកម្ពស់២ជាន់មានទីចាត់ការមួយបន្ទប់ និងបណ្ណាល័យមួយបន្ទប់ និងបន្ទប់សម្រាប់រៀន ជូនដល់សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភឺតថឺ លីណា ស្នាយពល ដែលមានទីតាំងស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ព័ត៌មានជាតិ

បុគ្គលិកសណ្ដាប់ធ្នាប់ អាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត

ខេត្តសៀមរាប៖ បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤កន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះ។   ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់យ៉ាងខ្លីថា «ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។ រហូតមកដល់ពេលនេះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅពុំទាន់បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យចំនួន ០២នាក់ ខាងលើបាននៅឡើយទ។ សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ មានបែកធ្លាយវីដេអូបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក អំពីរឿងបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មួយក្រុម ក្នុងនោះមានម្នាក់ បានប្រើអំពើហិង្សា ទៅលើក្មេងប្រុសម្នាក់(មហាជន) ហាក់បង្ហាញភាពព្រៃផ្សៃ នៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិ ដែលកំពុងតែទស្សនាប្រាងប្រាសាទអង្គរវត្ត។កាលរសៀលថ្ងៃទី […]