ព័ត៌មានជាតិ

ល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញជ្រកកោនអាជ្ញាប័ណ្ណឆ្នោតឡូតូខ្មែរជាច្រើនកន្លែងនៅស្រុកស្នួលកំពុងតែរីកដូចផ្សិត

ខេត្តក្រចេះ:
ថៅកែល្បែងជល់មាន់តាមប្រព័ន្ធអ៊ីនធឺណិតអនឡាញកំពុងតែកាក់កបកើប លុយនឹងមុខជំនួញមាន់ជល់តាមប្រព័ន្ធអនឡាញនេះយ៉ាងកំហុកព្រោះថាល្បែង នេះក្មេងចាស់ប្រុសស្រីលេងបានទាំងអស់ ហើយកំពុងអោយអ្នកញៀនលែង លេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ តែអ្វីដែលសំខាន់គឺអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ។

សូមរំលឹកថាៈ កាលនៅថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅនេះ សម្ដេចជោហ៊ុន សែន បានចេញបទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៤ ខេត្ត ក្រុង តម្រូវអោយបង្រា្កបទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់យ៉ាងដាច់ខាតផងទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់និងបង្ក្រាប ទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ប៉ុន្តែជាក់ស្តែងអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធស្រុកស្នួលទាំងមូល មិននាំគ្នាអនុវត្តក្នុងការទប់ស្កាត់និងបង្ក្រាប ទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ បែរជាទុកឲ្យទីតាំងបនល្បែងសុីសងខុសច្បាប់ជាច្រើនកន្លែង រីកដូចផ្សិតនេះ បើកលេងជារៀងរាល់ថ្ងៃ សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលផងក៏មិនដឹង។
តាមប្រភពព័ត៌មានបានឱ្យដឹងថាៈ ល្បែងខុសច្បាប់(ជល់មាន់)តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាក អាជ្ញាប័ណ្ណឆ្នោតឡូតូខ្មែរ បង្កប់នៅក្នុងហាងលក់កាហ្វេ តាមតារាងបាល់ជាដើម នៅក្នុងភូមិសាស្ត្រខាងលើជាច្រើនកន្លែងដូចជា!

1 ស្ថិតនៅចំណុចមុខវត្តភូមិរហាល ឃុំស្នួលស្រុកស្នួល
2 ស្ថិតនៅចំណុវផ្ទះជួលក្បែររបងសាលារៀនបឋមសិក្សា ផ្សារស្នួល តុលមុខសាលារៀនអង់គ្លេស ភូមិស្នួល ឃុំស្នួល ស្រុកស្នួល
3 ស្ថិតនៅចំណុចផ្លូវបំបែក88 ផ្ទះលក់បាយ ភូមិជើងឃ្លេឃុំពីរធ្នូ ឃុំស្នួល ស្រុកស្នួល
4 ស្ថិតនៅចំណុចក្បែរបន្ទាយទាហ៊ាន 101 ឃុំស្នួល ស្រុកស្នួល មានពីរកន្លែង ស្រុកស្បួល
5 ចូលតាមផ្លូវមុខប៉ុស្តិ៍2ធ្នូរ ឃុំពីរធ្នូ ស្រុកស្នួល
6 ស្ថិតចំណុច9999 ផ្ទះជាប់ផ្លូវចូលទៅវាលបីចក្រីហេង ផ្ទះឈ្មោះរុង ស្ថិតនៅភូមិ9999 ឃុំក្រញូងសែនជ័យ ស្រុកស្នួល
7 ស្ថិតនៅផ្សារភ្នំព្រិច ឃុំស្វាយជ្រះ ស្រុកស្នួល

ហើយកន្លែងទាំងនោះនៅតែដំណើរការបើកលេងហ៊ោរកញ្ជ្រៀវជាធម្មតា ពុំមាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណា ចុះមកត្រួតពិនិត្យធ្វើការបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ល។ ពួកគាត់លើកឡើងថាៈ តើឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលបានកំណត់ និងដាក់ចេញឲ្យមន្ដ្រីមូលដ្ឋានអនុវត្តនោះ?
ដូច្នេះទើបប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម វ៉ាថន អភិបាលនៃគណៈអភិបាលខេត្តក្តចេះ ជាពិសេស លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ សូមជួយចាត់វិធានការតាមផ្លូវច្បាប់(ជល់មាន់)តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូ បង្កប់នៅក្នុងហាងលក់កាហ្វេនិងតាមតារាងបាល់ ជាច្រើនកន្លែងរីកដូចផ្សិត នៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន។
ហើយអង្គភាពpmn.newsយើងខ្ញុំបានរាយការណ៍និងជូនដំណឹងទៅលោកអធិការរងស្រុកស្នួល ម្នាក់ឈ្មោះលោក គុយបា លោកបានតបតាមទៅឡេក្រាមថា អរគុណបងប្អូនអ្នកសារព័ត៌មាន ចំពោះការសហការផ្តល់ព័ត៌មាន ខ្ញុំនឹងចាត់កម្លាំងជំនាញចុះពិនិត្យ ស្រាវជ្រាវ តាមការផ្តល់ព័ត៌មានខាងលើ ប្រសិនបើរកឃើញថាមានបទល្មើស នគរបាលនឹងអនុវត្តច្បាប់ ធ្វើការបង្រ្កាប។ ពីព្រោះទីតាំងខ្លះជាកន្លែងឡូតូ ដែលមានអាជ្ញាប័ណ្ណ ស.ជ.ណ អនុញ្ញាតឲធ្វើអាជីវកម្ម ។

អង្គភាពpmn.newsយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬមួយអង្គភាពណាមួយឡើយ៕

pmn

Leave a Reply

Your email address will not be published.