ព័ត៌មានជាតិ

ពិធីក្រុងពលីសាងសង់អគារសិក្សារមួយខ្នងកម្ពស់២ជាន់មានចំនួន៦បន្ទប់នៅស្រុកពារាំង!

(ខេត្តព្រៃវែ)៖លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា បានរៀបចំពិធីក្រុងពលីសាងសង់អគារមួយខ្នងកម្ពស់២ជាន់មានទីចាត់ការមួយបន្ទប់ និងបណ្ណាល័យមួយបន្ទប់ និងបន្ទប់សម្រាប់រៀន ជូនដល់សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភឺតថឺ លីណា ស្នាយពល ដែលមានទីតាំងស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
នៅក្នុងពិធីនេះផងដែរក៏មានការចូលរួមពីសំណាកលោកគ្រូ អ្នកគ្រូ ដៃគូសហការផ្នែកសំណង់កម្ពុជា-ចិន ក៏ដូចជាក្រុមគ្រួសារលោកបណ្ឌិត និងលោកជំទាវផងដែរ។

សូមបញ្ជាក់ថា៖ នេះជាអគារទី២ហើយ បន្ទាប់ពីអគារសិក្សារសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភឺតថឺ លីណា ស្នាយពល  ដែលទាំនេះជាអំណោយថ្លៃថ្លារបស់ លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ដែរធ្វើឡើងជាពិសេសជូនដល់តម្រូវសិស្សនៅទីនោះផងដែរ។

អគារដែលបានរៀបចំសាងសង់អគារក្រុងពាលីនាពេលនេះគឺមាន មួយខ្នង កម្ពស់២ជាន់ មាន៦បន្ទប់ ដែលមានបណ្តោយប្រវែង២៤មែត្រ ទទឹង៩,៥មែត្រ។
ដោយពិនិត្យលើតម្រូវការចាំបាច់លោកជំទាវ ឆាយ លីណា និងលោកបណ្ឌិត ភីតថឺ លី បានយល់ឃើញថាការកសាងនៅអគារសិកសក្សានេះគឺមានសារៈសំខាន់ណាស់ចំពោះកូនៗដែរជាសិស្សានុសិស្ស ជាពិសេសវាជាតម្រូវចាំបាច់នៅក្នុងសង្គមសព្វថ្ងៃ។ លើសពីនេះលោកជំទាវនិងលោកបណ្ឌិតបានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការឆ្លើយតបវឌ្ឍនភាពនៃប្រទេសជាតិ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺជាការពង្រីកបន្ថែមនូវថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ។ សមទ្ធិផលដែលបងប្អូនទទួលបាននាពេលនេះគឺស្តែងចេញឡើងពីកត្តាសន្តិភាព ក្រោមកិច្ចដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលដែលប្រទេសជាតិ កំពុងធ្វើដំណើរស្ថិតនៅលើវិថីនៃប្រទេសកំពុងអភិវឌ្ឍចាំបាច់ណាស់ដែលរាជរដ្ឋាភិបាល ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារកសាងធនធានមនុស្សប្រកបដោយគុណភាព តាមរយៈវិស័យអប់រំ ។ ជាមួយគ្នានេះលោកជំទាវ និងលោកបណ្ឌិត បានគិតថាបើគ្មានការអប់រំទេនោះ គឺមិនអាចធ្វើឲ្យសង្គមមួយរីកចម្រើនបានឡើយ ការសិក្សាអប់រំ ជាកូនសោសម្រាប់បើកទ្វារអនាគត ។ រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ ដែលមានគ្រូបង្រៀនជាស្នូល ពង្រឹងវិស័យអប់រំសិក្សាធិការជាតិ ។

គួរបញ្ជាក់ថា៖ សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ជាសាលាគំរូស្ដង់ដារសិស្សាមួយ ដែលមានឯកសណ្ឋានតែមួយ មានអនាម័យស្អាតល្អ មានសម្ភារសិក្សា ដ៏សម្បូរណ៍បែប ជាពិសេសមានឧបករណ៍បម្រើឱ្យក្មេងលេងជាច្រើនប្រភេទទៀតផង៕

pmn

Leave a Reply

Your email address will not be published.