ក្រុងប៉ោយប៉ែត ៖ សូមប្រជាពលរដ្ឋ កុំទិញដី អនុវត្ដដីការរបស់តុលាការ នៅខាងមុខរោងចក្រអូនាង កាច់កែងផ្លូវ ៣០ម៉ែត្រ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមអ៊ុំពូមីង និងបងប្អូនមហាជនទាំងអស់ មេត្តា ប្រុងប្រយ័ត្ន ដែលមានបំណងចង់ទិញដីជាហិកតា និងជាដីឡូត៍ក្ដី ជាដីមានជម្លោះ ដែលអាជ្ញាសាលា នៃសាលាដំបូងខេត្ដបន្ទាយមានជ័យ បានអនុវត្តសាលដីការ លេខ២៩៨ (ច)ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ របស់តុលាការកំពូល។
ចំណុចទី៣៖ បង្គាប់អោយដើមចោទឈ្មោះ សេង គឹម ព្រមទាំងក្រុមគ្រួសារ ប្រគល់អចលនវត្ថុ(ដី) ទំហំ ៤៨០០០ម៉ែត្រការ៉េ (បួនម៉ឺនប្រាំបីពាន់ម៉ែត្រការរ៉េ) ស្ថិតនៅភូមិអូនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកអោយចុងចម្លើយឈ្មោះ សៅ វ៉ន ព្រមទាំងរុះរើសំណង់ និងអគារនានា នៅលើដីមានវិវាទ។
សូមបញ្ជាក់ថា ទីតាំងដីខាងលើនេះ មិនទាន់បញ្ចប់វិវាទនៅឡើយទេ ទោះជាមានសាលដីអនុវត្ដក៏ដោយ នៅមានភាគីជនទី៣ និងប្ដឹងទៅតុលាការបន្ដទៀត។ ដោយហេតុថា ការអនុវត្តសាលដីការរបស់តុលាការ នៅលើផ្ទៃដីតែ ៤៨០០០ម៉ែត្រការ៉េ តែបែជាមកហ៊ុំព័ទ្ធ យកដីរហូតដល់ជាង ១០ម៉ឺនម៉ែត្រការ៉េ ស្មើនិងជាង ១០ហិកតា ដែលធ្វើអោយប៉ះពាល់ដល់កម្មសិទ្ធិរបស់អ្នកដទៃផ្សេងទៀត ហើយម្ចាស់ដីគេ ក៏មិនសុខចិត្ដដែរ គេនឹងប្ដឹងទៅតុលាការឆាប់ៗនេះហើយ។
អាស្រ័យដូចគោរពជម្រាបជូនខាងលើ សូមអ៊ុំពូមីង បងប្អូន ប្រជាពលរដ្ឋ ដែលមានគោលបំណងចង់បានដីជាហិកតា ឬជាដីឡូត៍ក្ដី ដែលមានទីតាំងដូចខាងលើ សូមកុំទិញអោយសោះ ប្រយ័ត្នរងគ្រោះអស់ប្រាក់ ព្រោះដីកំពុងមានរឿង ដោយហេតុថា ឈ្មោះ សៅ វ៉ន មិនបានគោរពទៅតាមទំហំផ្ទៃដី ៤៨០០០ម៉ែត្រការ៉េ (បួនម៉ឺនប្រាំបីពាន់ម៉ែត្រការ៉េ) របស់តុលាការនោះទេ ដោយហ៊ុំព័ទ្ធយកដីរបស់គេនៅក្បែនោះ រហូតដល់ជាង ១០ហិកតា លើសពីសាលដីការ ដែលបានចុះអនុវត្ដទ្វេគុណ ៕pmn