ខេត្តព្រៃវែង៖ ដោយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះឃើញថាមានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនគ្រប់បណ្តារាជធានី-ខេត្ត បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធាន សភាពាណិជ្ជកម្មខេត្តព្រៃវែង រួមនិងលោក ជឹម រតនៈ អគ្គនាយកក្រុមហ៊ុន រតនៈសឹង្ហ ឯ.ក បានចូលមូលនីធិ សម្រាប់គាំទ្រសមរភូមិមុខ នៅសាលាខេត្តព្រៃវែង មានដូចជា៖ -ថវិការ 10. លានរៀល -អង្ករ. 2. តោន -មីខ្លាឃ្មុំ. 100 កេះ -ទឹកសុទ្ធ. 100 កេះ -ត្រីងាត. 50kg -ប្រហុក. 50kg គួរបញ្ជាក់ថា នេះជាធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលនេះ ដោយការជឿទុក្ខចិត្ត និងគាំទ្ររាជរដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន […]
ព័ត៌មានសន្តិសុខសង្គម
រថយន្តបត់ត្រឡប់ក្រោយ ទាំងបង្ខំត្រូវរថយន្តមកពីក្រោយ បុកខ្ទាតទៅលើសួន!
(ភ្នំពេញ)៖រថយន្តម៉ាកព្រូសស្ថិតក្នុងល្បឿនលឿន តៃកុងបានបត់ត្រឡប់ក្រោយ យ៉ាងបង្ខំត្រូវរថយន្តព្រូស១គ្រឿងទៀត មកពីក្រោយក៏បុកពេញទំហឹង ខ្ទាតទៅលើសួនច្បារ បណ្តាលឱ្យខ្ទេចខ្ទីមួយកំណាត់ដូចគ្នា។គ្រោះថ្នាក់ចរាចរណ៍នេះនៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែធ្នូ។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកToyota Prius ផ្លាកលេខភ្នំពេញ 2BK-5807 បើកតាមផ្លូវជាតិលេខ៦ ពីលិចទៅកើតក្នុងល្បឿលឿន។ មកដល់កន្លែងខាងលើក៏បួងចង្កូតបត់ត្រឡប់ក្រោយយ៉ាងបង្ខំ។ពេលនោះក៏មានរថយន្តToyota Prius១គ្រឿងទៀត ផ្លាកលេខភ្នំពេញ 2BS-6220 បើកមកពីក្រោយហ្រ្វាំងមិនទាន់ ក៏បុករថយន្តកំពុងបត់ពេញទំហឹង ខ្ទាតទៅលើសួនច្បារ ខូចខ្ទេចមួយកំណាត់យ៉ាងដំណំដូចគ្នា។តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះមកវាស់វែង ហើយយករថយន្តទាំង២គ្រឿងទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យភាគីទាំងសងខាងចូលដោះស្រាយពេលក្រោយ៕