ព័ត៌មានជាតិ

មេខ្យល់ខ្មែរពីរនាក់ដឹកជនជាតិចិនខុសច្បាប់គ្មានលិខិតអនុញ្ញាតចំនួន  6 នាក់ត្រូវបានអស់លាក់ជាប់អន្ទាក់ កម្លាំងអធិការស្រុក


(ខេត្តក្រចេះ) កម្លាំងអធិការស្រុកសំបូរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ បានធ្វើការឃាត់រថយន្តលុចស៊ីស 470 ពណ៌ស្ករផ្លាកលេខភ្នំពេញ2G.4697មួយគ្រឿង និងជនជាតិចិនចំនួន 6 នាក់ខ្មែរ2នាក់កាលពីវេលាម៉ោង 9:00នាទី ព្រឹកថ្ងៃទី 27 ខែមេសាឆ្នាំ 2024 នៅចំណុច ភូមិចាត្នោល ឃុំ សណ្ដាន់ ស្រុកសំបូរខេត្តក្រចេះ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់អង្គភាពយើងឲ្យដឹងថា រថយន្ត 470 ពណ៌ស្ករដឹកជនជាតិចិននោះ គឺឆ្លងដែនខុសច្បាប់ចេញពីទឹកដីប្រទេសឡាវ ឆ្លងដែនខុសច្បាប់តាមទូកមកទឹកដីខ្មែរ ហើយមានមេខ្យល់ជាជនជាតិខ្មែរចំនួនពីរនាក់ចាំទទួលដឹកពីព្រំប្រទល់ប្រទេសឡាវកម្ពុជាដើម្បីយកទៅខេត្តកំពង់សោម លុះមកដល់ចំណុចទឹកដីអូរក្រៀង បានបែកការដោយសារតែឡាននេះជាមុខសញ្ញាធ្លាប់ដឹកជនជាតិចិនខុសច្បាប់កន្លងមក  ហើយក៏មានរថយន្តកម្លាំងសមត្ថកិច្ចតាមរថយន្ត 470 នេះពីក្រោយ ដែលធ្វើឲ្យអ្នកបើកបររថយន្តដឹកជនជាតិចិននោះភ័យលុះមកដល់ចំណុចផ្លូវបំបែកអាស៊ានក៏បើករត់ទៅផ្លូវសណ្ដាន់មាត់ទន្លេ ហើយក៏សមត្ថកិច្ចបោះដៃសហការបន្តទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ និងកម្លាំងអធិការស្រុកសំបូរផងដែរហើយក៏បានធ្វើការឃាត់ឡានបាននៅចំណុចវាលស្រែមួយកន្លែងជិតប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ហើយមេខ្យល់ខ្មែរដែលដឹកជនជាតិចិននោះបាននាំចិនចេញពីរថយន្តរត់ចូលក្នុងព្រៃ ហើយក៏ខាងកម្លាំងអធិការនិងកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាកាលភាពភូមិ បានសហការគ្នាតាមរកឃើញនិងចាប់បានជនជាតិចិនទាំង 6 នាក់និងខ្មែរពីរនាក់។
ពេលនេះវត្ថុតាងរថយន្តlexus 470 ពណ៌ស្ករដែលដឹកជនជាតិចិននោះត្រូវបានកម្លាំងអធិការយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសំបូរ។
ចំណែកឯជនជាតិចិនចំនួន 6 នាក់និងមេខ្យល់ខ្មែរចំនួនពីរនាក់ ត្រូវបានកម្លាំងអធិការយកទៅសាកសួរនៅអធិការស្រុកសំបូរដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។ដោយpmn

pmn

Leave a Reply

Your email address will not be published.