ព័ត៌មានជាតិ

កាសុីណូ 777 ចាប់ផ្ដើមបើកឡើងវិញបិទបានមួយដង្ហើបចង្រិតឲប្រជាជនខ្មែរ ចូលលេងដោយសេរី លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងគ្មានវិធានការបង្ក្រាប


ខេត្តព្រៃវែង÷ ប្រភពពីក្រុមអ្នកញៀនល្បែងបានឲដឹងថាមានល្បែងសុីសងខុសច្បាប់នៅក្នុង (កាស៊ីណូ 777) មួយកន្លែង កំពុងដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគ្រប់ប្រភេទមាន ប្រជល់មាន់បៀរអាប៉ោងនិងយូគីខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមានមួយកន្លែង នៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង មិនមានឃើញអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានចុះមកត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាបអោយភូមិឃុំមានសុវត្ថិភាព។
តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្បែរទីតាំងបើកលេងល្បែងសុីសងខុសច្បាប់នៅក្នុងកាសុីណូ 777
មួយកន្លែងនេះ គេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរនិងប្រជាជនវៀតណាមចូលលេងល្បែងស៊ីសងខុសច្បាប់ បានយ៉ាងរលូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃទាំងយប់ទាំងថ្ងៃ។

ប្រភពដដែលពីពលរដ្ឋបាននាំគ្នាលើកឡើងថាមកទាល់ពេលនេះមិនទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រុកព្រះស្តេចឬថ្នាក់ខេត្ត ចុះមកទប់ស្កាត់ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៩ ចំណុច ភូមិឃុំមានសុវត្ថិភាពនៅឡើយទេ!
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកព្រះស្តេច កំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាលថ្មី។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានទីតាំងល្បែងសុីសងភ្នាល់គ្នាជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនៅក្នុងកាសុីណូនោះឡើយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោក អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងថ្មី កំពុងបណ្ដែតបណ្តោយឲ្យម្ចាស់ទីតាំងកាសុីណូ 777 មួយកន្លែងនេះបើកល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងហើយនិងយូគីនៅក្នុង
កាសុីណូ777 កំពុងបណ្ដោយអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យមួយកន្លែង នៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាសុីណូ។
ដូច្នេះហើយពលរដ្ឋសូមអំពាវនាវមកដល់ថ្នាក់ដឹកនាំទាំងអស់ សូមពិនិត្យឡើងវិញចំពោះម្ចាស់បើកល្បែងសុីសង នៅក្នុង កាស៊ីណូ777 មួយកន្លែងនេះផងទាន! ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងហើយនិងយូគីខុសច្បាប់បានយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះជារៀងរាល់ថ្ងៃតែម្ដង។

ប្រភពដដែលបានអោយដឹងថា សម្រាប់ការប្រជល់មាន់១គូៗភ្នាល់ដាក់លុយចាប់ពី២ លាន.រៀលទៅដល់៣០០០ដុល្លារឯណោះឬច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ថាល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង។
បងប្អូនប្រជាពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង កើតមានល្បែងសុីសនៅក្នុងកាស៊ីណូ777នៅឃុំបន្ទាយចក្រី មួយកន្លែងនេះកំពុងដំណើរការបើកភ្នាល់លេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ
សព្វថ្ងៃនេះកំពុងធ្វើអោយពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើមក។

pmn

Leave a Reply

Your email address will not be published.