ព័ត៌មានជាតិ

គោយន្តកន្ត្រៃរអិលថយក្រោយកៀបមនុស្ស(ស្លាប់)ម្នាក់នៅហ្នឹងកន្លែងកើតហេតុនៅ ឃុំវឌ្ឍនៈ


(ខេត្តក្រចេះ)÷មានករណីឧប្បទ្ទវហេតុគោរយន្តកន្ត្រៃរអិលថយក្រោយ​កៀបមនុស្ស ស្លាប់ ០១នាក់ ភេទប្រុស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១.៣៤នាទីយប់ នៅចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងករណីនេះផងដែរមុនពេលកេីតហេតុមានគោយន្តកន្ត្រៃដឹកអុសចំនួន២គ្រឿងបានធ្វេីដំណេីរពីទិសខាងជេីង ទៅទិសខាងត្បូង។
-ដោយគោយន្តកន្ត្រៃទី១​ បេីកបរដោយឈ្មោះកាន់ សុខគាង​ ភេទប្រុស​ អាយុ៣០ឆ្នាំជនជាតិខ្មែរ​ មានទីលំនៅភូមិអូរអង្កុញ​ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​អ្នក រួមដំណេីរជាមួយឈ្មោះលឹម​ សុខខេងភេទប្រុស​ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិឃុំជាមួយគ្នា។បានបេីកបរគោយន្តកន្រ្តៃ​ មកដល់លេីទូលហេីយ​ ស្រាប់តែឃេីញគោយន្ត១គ្រឿងទៀតដែលជាគោយន្តរបស់ប្អូនជីដូនមួយឈ្មោះឈាន​ ចាន់​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅជាមួយគ្នា​ បេីកមកតាមក្រោយឡេីងទួលមិនរួច​ ក៍បានឈប់គោយន្តខ្លួននៅលេីទួលចុះមកជួយរុញ ស្រាប់តែគោយន្តរបស់ខ្លួនបានរអិលពីលេីទួលមកក្រោយ​ បុកផ្ទប់កៀបឈ្មោះកាន់​ សុខគាង​ ជាមួយហ្នឹងម៉ាស៊ីនគោយន្តមួយគ្រឿងទៀតដែលឡេីងមិនរួចនោះបណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកេីតហតុ។
-ភ្លាមៗនោះសាកសពត្រូវបងប្អូននិងសាច់ញាតិដឹកយកទៅស្រុកបាត់ដោយមិនរងចាំការពិនិត្យរបស់សម្ថកិច្ចនោះទេ។
ទោះបីមេភូមិនិងកំលាំងប្រជាការពារសុំទុកពេលអោយកំលាំងប៉ុស្តិ៍និងជំនាញពិនិត្យឡើយ។

pmn

Leave a Reply

Your email address will not be published.