ខេត្តព្រៃវែង៖ ដោយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះឃើញថាមានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនគ្រប់បណ្តារាជធានី-ខេត្ត បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធាន សភាពាណិជ្ជកម្មខេត្តព្រៃវែង រួមនិងលោក ជឹម រតនៈ អគ្គនាយកក្រុមហ៊ុន រតនៈសឹង្ហ ឯ.ក បានចូលមូលនីធិ សម្រាប់គាំទ្រសមរភូមិមុខ នៅសាលាខេត្តព្រៃវែង មានដូចជា៖ -ថវិការ 10. លានរៀល -អង្ករ. 2. តោន -មីខ្លាឃ្មុំ. 100 កេះ -ទឹកសុទ្ធ. 100 កេះ -ត្រីងាត. 50kg -ប្រហុក. 50kg គួរបញ្ជាក់ថា នេះជាធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលនេះ ដោយការជឿទុក្ខចិត្ត និងគាំទ្ររាជរដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន […]
Author: pmn
ពលរដ្ឋរាប់រយគ្រួសារលើកគ្នាទៅដកបង្គោលថ្ម បន្ទាប់ពីលោកស៊ឹម សឿន មណ្ឌលសុខភាពព្រៃព្នៅដាំរំលោភយកដីសាធារណៈ!
(ព្រៃវែង)៖ពលរដ្ឋ១ភូមិ បានប្ដឹងនិងរាយការណ៍ទៅលោកមេឃុំកញ្ចំ ជាច្រើនលើកមកហើយ នៅតែគ្មានចំណាត់ការ គឺបានត្រឹមសន្យាខ្យល់..!។ ជាហេតុនាំឲ្យពួកខ្លួនសម្រេចលើកគ្នាមួយភូមិ មកដកបង្គោលថ្ម ដែលលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ដាំរំលោភនិងកាន់កាប់ដីសាធារណៈរបស់រដ្ឋចោលតែម្ដង…!។ -ករណីនេះលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”បានថ្លែងទទួលស្គាល់ថារូបលោកពិតជាបានដាំបង្គោលថ្មកំណត់ព្រំ និងកាន់កាប់ដីសាធារណៈប្រាកដមែន ដោយផ្អែកលើហេតុផល គ្រប់គ្រងនិងថែទាំផ្លូវ…!។ សូមជម្រាបថា ដីទំនាស់មួយនេះជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង៧០ម៉ែត្រ និងបណ្ដោយប្រមាណជា៨០ម៉ែត្រ ត្រង់ចំណុចខាងកើតជាប់និងគល់ស្ពានដូង ស្ថិតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ជុំវិញរឿងនេះ កាលពីព្រឹកទី០៩.០៦.២០២៤ ពលរដ្ឋរាប់សិបនាក់នៅភូមិដូង បានលើកគ្នាមកដកបង្គោលថ្មចោល។ ក្រោយលោក ស៊ឹម សឿន ដាំជាជួរចំកណ្ដាលដីពីមុខទៅក្រោយ ដើម្បីពុះចែកដីជា២ និងកំណត់ព្រំដី។ -បើតាមពលរដ្ឋមូលហេតុ ដែលពួកខ្លួនដកបង្គោលថ្មចោលបែបនេះ ក៏ព្រោះតែលោក ស៊ឹម សឿន ដាំរំលោភលើដីសាធារណៈ ដាំដោយមិនប្រាប់មុន។ ហើយពួកគាត់ប្ដឹងទៅលោកមេឃុំ ឱ្យជួយចាត់វិធានការ ដកចេញវិញ ប៉ុន្តែលោកមេឃុំ បានត្រឹមសន្យា និងលើកពេលរហូត..។ -ក្នុងរឿងនេះពលរដ្ឋ បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា៖ ដើមចបដំបូង កាលពីប៉ុន្មានឆ្នាំមុនលោក ស៊ឹម […]
បុគ្គលិកសណ្ដាប់ធ្នាប់ អាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត
ខេត្តសៀមរាប៖ បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤កន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះ។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់យ៉ាងខ្លីថា «ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។ រហូតមកដល់ពេលនេះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅពុំទាន់បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យចំនួន ០២នាក់ ខាងលើបាននៅឡើយទ។ សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ មានបែកធ្លាយវីដេអូបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក អំពីរឿងបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មួយក្រុម ក្នុងនោះមានម្នាក់ បានប្រើអំពើហិង្សា ទៅលើក្មេងប្រុសម្នាក់(មហាជន) ហាក់បង្ហាញភាពព្រៃផ្សៃ នៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិ ដែលកំពុងតែទស្សនាប្រាងប្រាសាទអង្គរវត្ត។កាលរសៀលថ្ងៃទី […]