ព័ត៌មានជាតិ

កម្លាំងអធិការស្រុកស្នួលធ្វើការបង្ក្រាបអ្នកជួយដូរ និងប្រើប្រាស់ គ្រឿងញៀន បានម្នាក់នៅឃុំក្រញូងសែនជ័យ

ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៩:៣៥នាទី នៅចំណុចផ្ទះឈ្មោះ ឈុំ សុខា ភូមិកា៤សែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈុំ សុខា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកា៤សែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។


ចាប់យកសម្ភារះវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៤កញ្ចប់ (០៣កញ្ចប់ធំ,០១កញ្ចប់តូច). ជញ្ជីងអេឡិចត្រូនិចចំនួន០១ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើបនបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តបន្ដតាមនីតិវិធីច្បាប់។

pmn

Leave a Reply

Your email address will not be published.