ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះម្នាក់ខឹងប្ដីមិនធ្វើតាមខ្លួន ធ្វើ អត្តឃាតដុតខ្លួន ឯងនៅក្នុងផ្ទះ តែដោយសារទ្រាំនឹងកម្ដៅមិនបានផង ណាមួយអាណិតកូនក្នុងផ្ទៃផង ក៏រត់ ចេញពីភ្លើងវិញ ពេលនេះត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែដោយសារភ្លើងក្តៅ និងអាណិតកូនក្នុងផ្ទៃ ក៍បានគេចចេញ បណ្ដាលឱ្យឆេះផ្ទះអស់បីល្វែង ព្រោះខឹងប្ដីមិនធ្វើតាមចិត្តខ្លួន ក៍ត្រូវបានសមត្ថកិច្ចឃាត់ និង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន តាមអំណាចនៃដីកាបង្គាប់ឱ្យឃុំខ្លួន លេខ១៤០៤ ដ.ស.ព/ឌ របស់ចៅក្រមស៊ើបសួរ ហេង ឈៀងគ្រី ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវបានឃុំខ្លួននេះមាន ឈ្មោះ ជន់ សុភី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូររសម្ភារះជួសជុលម៉ូតូ ជាស្ត្រីមានផ្ទៃពោះចំនួន ០៦ខែ ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទមន្តទោស (ដុតផ្ទះ ) កើតហេតុកាលពី វេលាម៉ោង ២១ និង ៥០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែង ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោង ២១ និង ៥០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» (រាជធានីភ្នំពេញ)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» (រាជធានីភ្នំពេញ) ថ្ងៃសៅរ៍០៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ឆ្នាំ២០២៣នេះមានរយៈពេល ២៥ឆ្នាំហើយ។

ព័ត៌មានសន្តិសុខសង្គម

រថយន្តបត់ត្រឡប់ក្រោយ ទាំងបង្ខំត្រូវរថយន្តមកពីក្រោយ បុកខ្ទាតទៅលើសួន!

(ភ្នំពេញ)៖រថយន្តម៉ាកព្រូសស្ថិតក្នុងល្បឿនលឿន តៃកុងបានបត់ត្រឡប់ក្រោយ យ៉ាងបង្ខំត្រូវរថយន្តព្រូស១គ្រឿងទៀត មកពីក្រោយក៏បុកពេញទំហឹង ខ្ទាតទៅលើសួនច្បារ បណ្តាលឱ្យខ្ទេចខ្ទីមួយកំណាត់ដូចគ្នា។គ្រោះថ្នាក់ចរាចរណ៍នេះនៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែធ្នូ។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកToyota Prius ផ្លាកលេខភ្នំពេញ 2BK-5807 បើកតាមផ្លូវជាតិលេខ៦ ពីលិចទៅកើតក្នុងល្បឿលឿន។ មកដល់កន្លែងខាងលើក៏បួងចង្កូតបត់ត្រឡប់ក្រោយយ៉ាងបង្ខំ។ពេលនោះក៏មានរថយន្តToyota Prius១គ្រឿងទៀត ផ្លាកលេខភ្នំពេញ 2BS-6220 បើកមកពីក្រោយហ្រ្វាំងមិនទាន់ ក៏បុករថយន្តកំពុងបត់ពេញទំហឹង ខ្ទាតទៅលើសួនច្បារ ខូចខ្ទេចមួយកំណាត់យ៉ាងដំណំដូចគ្នា។តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះមកវាស់វែង ហើយយករថយន្តទាំង២គ្រឿងទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យភាគីទាំងសងខាងចូលដោះស្រាយពេលក្រោយ៕